ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងធ្វើនៅខេត្តតាកែវ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវចាត់ទុកថា ជាការចាប់ផ្តើមនៃការបង្ករបង្កើនផលនារដូវវស្សានោះ សម្រាប់ឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើឡើង នៅកីឡាដ្ឋានគិរីវង្សសុខសែនជ័យ ក្នុងភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ៣រោច ខែពិសាខ។


គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះស្រែ ឬវាលមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ និងឆ្នាំខ្លះក៏ធ្វើឡើងនៅតាមបណ្តាខេត្តនានា។

ព្រះរាជពិធីនេះ ត្រូវប្រារព្ធធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ៖

១. ប្រកាសប្រាប់ដល់ប្រជាកសិករថា រដូវធ្វើស្រែចំការបានមកដល់ហើយ។

២. ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស អំពីការទទួលបាននូវភោគផលកសិកម្ម តាមរយៈការបរិភោគរបស់គោឧសភរាជ និងបួងសួងសុំទឹកភ្លៀង។

៣. ជាការដឹងគុណទៅដល់អាទិទេព ក៏ដូចជាមេឃដែលបានបង្អុរភ្លៀងប្រើប្រាស់រៀងរាល់ឆ្នាំ។

៤. ជាពេលវេលាដែលព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរដ្ឋ បានជួបសួរសុខទុក្ខប្រជាកសិករ៕ 
Share:

មក​ស្គាល់​អាង​ហែល​ទឹក​សាធារណៈ​ដំបូង​បង្អស់​លើ​ពិភពលោក

អាង​ហែល​ទឹក​សាធារណៈ​ ដែល​កើត​ឡើង​ដំបូង​បង្អស់​គឺ​ស្ថិត​នៅ​ទីក្រុង Mohenjo-Daro ដែល​ទីក្រុង​បុរាណ​មួយ​ស្ថិត​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ពេល​បច្ចុប្បន្ន។ អាង​នេះ​ត្រូវ​បាន​កសាង​ឡើង​កាល​ពី ៤,៥០០​ឆ្នាំ​មុន ក្នុង​សម័យ​នៃ​អរិយធម៌​ជ្រលង​ទន្លេ​ឥណ្ឌុស​។



អាង​ទឹក​ The Great Bath នេះ​ មាន​បណ្ដោយ ១១​ម៉ែត្រ​ និង​ទទឹង ៧​ម៉ែត្រ ហើយ​មាន​ជម្រៅ​ជាង ២.៥​ម៉ែត្រ។ អាង​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​មុជ​ទឹក​រួម​គ្នា ក៏​ដូច​ជា​ធ្វើ​ពិធី​សាសនា​ផ្សេង​ៗ​ផង​ដែរ។

គេ​ប៉ាន់ស្មាន​ថា អាង​នេះ​ត្រូវ​បាន​គេ​បោះបង់​ចោល​នៅ​ឆ្នាំ ១៩០០​មុន​គ្រិស្តសករាជ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​វិញ នៅ​ឆ្នាំ១៩២៦ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ១៩៨០។


សូម​បញ្ជាក់​ផង​ដែរ​ថា អរិយធម៌​ជ្រលង​ទន្លេ​ឥណ្ឌុស​មាន​វាសនា​ខុស​ពី​អរិយធម៌​នៃ​តំបន់​ដទៃ​ៗ​ទៀត ដោយ​អរិយធម៌​មួយ​នេះ​មិន​ត្រូវ​បាន​អ្នក​ឈ្លានពាន​យក​មក​ប្រើ​ត​ទេ​ ដែល​បណ្ដាល​វប្បធម៌​ទាំង​នេះ​ត្រូវ​បាន​កប់​ចោល​រាប់​ពាន់​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន​ទើប​គេ​រក​ឃើញ​៕
Share:

Facebook សម្ងំ​បង្កើត​បច្ចេកវិទ្យា​សំឡេង​ដ៏​ទំនើប​មួយផ្ទាល់ខ្លួន

​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ Facebok ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ​កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​ជំនួយ​ការ​សំឡេង( AI digital voice assistant) ផ្ទាល់ខ្លួន។ មុខងារថ្មីនេះ អាចនឹងចូលមកជំនួសឲ្យ​មុខងារ​សំឡេង M suggestions ដែលបានប្រកាសបិទ​កាល​ពី​ពេល​ដើមឆ្នាំ ២០១៨ ក្រោយមិនទទួលបានជោគជ័យ។ នេះ​យោង​តាម​សារព័ត៌មាន​ CNBC។


​មុខងារ​សំឡេង​ឆ្លាត​វៃ​នេះ នៅ​មិន​ទាន់​ចេញ​រូបរាង​នៅ​ឡើយ​ទេ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។ យ៉ាង​ណា​មិញ វា​អាច​នឹង​សម្រាប់​ប្រើ​លើ​មុខងារ​ជាច្រើនលើ Facebook ដូចជា Messenger និងចំណែកធំជាងគេគឺលើ Facebook PORTAL និង Oculus products។

Facebook ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​មុខងារ​សំឡេង​ឆ្លាត​វៃ​ថ្មី​នេះ វា​ជា​ទម្រង់​មួយ​ផ្សេង​​ អាចនឹងមិន​មែន​ជាគូ​ប្រជែង Google Assistant ឬ Alexa នោះ​ទេ៕​



Share:

អ្នក​គាំទ្រ OnePlus ​សន្សំ​លុយ​​ទៅ ​ចេញ​ម្ដង​នេះ ៣ ស៊េរី​សុទ្ធ​តែ​គីឡូ​ធ្ងន់

ដំណឹងនៃការ​លេច​ធ្លាយ​នូវ​រូបភាពជា​ច្រើន​សន្លឹក ​ពី​គណនី @OnLeaks លើ​បណ្តាញ​សង្គម Twitter កំពុងតែបន្តក្តៅគគុកទៀតហើយ ដែលម្តងនេះ​បង្ហាញ​ព័ត៌មាន​ច្បាស់​ៗ​ថា OnePlus ​នឹង​ធ្វើ​កម្មវិធី​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០១៩ មានដល់ទៅ ៣ ស៊េរី សុទ្ធ​តែ​គីឡូ​ធ្ងន់។


-OnePlus 7 មាន​អេក្រង់ ​៦,៤ អ៊ិញ​អេក្រង់​ប្រភេទ AMOLED រចនា​ម៉ូឌ​តំណក់​ទឹក​បង្កប់​កាមេរ៉ា​ខាង​មុខ ​ឯ​កាមេរ៉ា​ក្រោយ ៣ គ្រាប់​ទំហំ ៤៨ មេហ្ភាភិចសែល(ជា​កាមេរ៉ា​មេ) និង​ប្រើ​ឈីប​Snapdragon 855 ​SoC មាន​ RAM ទំហំ 12GB ដំណើរការ​លើ Android Pie អម​ផ្ទៃ​កម្មវិធី OxygenOS។

-OnePlus 7 Pro ​មាន​អេក្រង់ ៦,៦ អ៊ិញ​បំពាក់​អេក្រង់​កោង ​កាមេរ៉ា​មុខ​ផុស​ជា​ប្រភេទ Pop-up ​មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់​ (48MP+16MP+8MP) ដាក់​ឡេន Telephoto+Ultra Wide+ Monochrome ប្រើ​ឈីប​ Snapdragon 855 ​SoC មាន​អង្គ​ផ្ទុក 256GB បន្សំ​ថាមពល​ថ្ម​ធំ ៤ ០០០ mAH និង​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Dash Charging កម្លាំង ៤៤ វ៉ាត់។

-OnePlus 7 Pro 5G នឹង​បំពាក់​ឈីប​ (X50) Snapdragon 855 ​SoC ចំពោះលក្ខណៈសម្បត្តិផ្សេងទៀតនៅមិនទាន់ច្បាស់នៅឡើយទេ

បញ្ជាក់​ថា​ចំពោះ​តម្លៃ​ជំនាន់ OnePlus 7 អាច​ក្បែរ ៦០០ ដុល្លារ ឯ OnePlus 7Pro 5G ​ក៏​មិន​ដល់​ ១ ពាន់​លាន​ដុល្លារ​ដែរ នេះ​បើ​តាម​ការ​សន្យា​កន្លង​មក​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន OnePlus ផ្ទាល់​ធ្លាប់​លើក​ឡើង៕







Share:

Recent Posts

Pages