ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងធ្វើនៅខេត្តតាកែវ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវចាត់ទុកថា ជាការចាប់ផ្តើមនៃការបង្ករបង្កើនផលនារដូវវស្សានោះ សម្រាប់ឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើឡើង នៅកីឡាដ្ឋានគិរីវង្សសុខសែនជ័យ ក្នុងភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ៣រោច ខែពិសាខ។


គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះស្រែ ឬវាលមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ និងឆ្នាំខ្លះក៏ធ្វើឡើងនៅតាមបណ្តាខេត្តនានា។

ព្រះរាជពិធីនេះ ត្រូវប្រារព្ធធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ៖

១. ប្រកាសប្រាប់ដល់ប្រជាកសិករថា រដូវធ្វើស្រែចំការបានមកដល់ហើយ។

២. ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស អំពីការទទួលបាននូវភោគផលកសិកម្ម តាមរយៈការបរិភោគរបស់គោឧសភរាជ និងបួងសួងសុំទឹកភ្លៀង។

៣. ជាការដឹងគុណទៅដល់អាទិទេព ក៏ដូចជាមេឃដែលបានបង្អុរភ្លៀងប្រើប្រាស់រៀងរាល់ឆ្នាំ។

៤. ជាពេលវេលាដែលព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរដ្ឋ បានជួបសួរសុខទុក្ខប្រជាកសិករ៕ 
Share:

No comments:

Post a Comment

Recent Posts

Pages